Tous les Jours Best Staff on Thmey Thmey News

Tous les Jours Best Staff on Thmey Thmey News
ថ្ងៃទី​០៩ ខែ​ឩ​សភា ឆ្នាំ​២០១៦៖ ហាង​នំប៉័ង Tous Les Jours   ប្រគល់​រង្វាន់​បុគ្គលិក​ឆ្នើម និង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឆ្នើម ៣​រូប​ដែលជា​បុគ្គលិក​គំរូ ឆ្នើម និង​រវៀសរវៃ ជ្រើសរើស​យ៉ាង​ពិសេស​តាមរយៈ​ការប្រលង​ជម្រុះ ពី​គ្រប់​ហាង​នំប៉័ង Tous Les Jours ដែល​កម្ម​វី​ធី​នេះ​ធ្វើឡើង​នៅ​សាខា​ហាង​នំប៉័ង Tous Les Jours  ផ្សារ​សូរិយា​។ 

​កម្មវិធី​ផ្តល់រ​ង្វាន់​ពី​ហាង Tous Les Jours ដល់​បុគ្គលិក​ឆ្នើម​នេះ ធ្វើឡើង​ក្នុង​គោលបំណង ជម្រុញ និង លើកទឹកចិត្ត​ដល់​បុគ្គលិក​ដែល​បាន​ខិតខំ​ធ្វើការ តាមរយៈ​ការឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​គេ និង​ភាពឈ្លាសវៃ​របស់​ពួកគេ ក្នុងការ​បម្រើ​យ៉ាង​ឥតខ្ចោះ​ជូន​ដល់់​អតិថិជន និង​ជាការ​បំផុសទឹកចិត្ត​បុគ្គលិក Tous Les Jours  អោយ​ផ្តល់នូវ​សេវាកម្ម និង ការ​បម្រើអោយ​កាន់តែ​ល្អ​ថែមទៀត​ដល់​អតិថិជន​ហាង​នំប៉័ង Tous Les Jours   ។​

 

​បុគ្គលិក​៨​រូប​ដែលជា​បុគ្គលិក​ឆ្នើម​ពី​ហាង​ទាំង​៨​របស់ Tous Les Jours គ្រប់​ទាំង​៨​សាខា និង សាខា Tous Les Jours  សៀមរាប​បានជ្រើសរើស​អោយ​ប្រកួត​បន្ត​វគ្គ​ផ្តាច់ព្រ័ត្រ​។ បុគ្គលិក​តែ​បី​រូប​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​ឈ្នះ និង​បានផ្តល់​រង្វាន់​លើក​ទឺ​ក​ចិត្ត​ពី​កម្ម​វី​ធី​បុគ្គលិក​ឆ្នើម​នេះ​។ 

​បេក្ខជន​ទាំង​៨​រូប​ដែល​បានជ្រើសរើស​ពី​គ្រប់​សាខា​ហាង​នំប៉័ង Tous Les Jours   ត្រូវ​មក​ប្រកួត​បន្ត ដោយ​ពួកគេ​ត្រូវបាន​តម្រូវអោយ​បម្រើ​អតិថិជន​បី​រូប​ដោយមាន​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​គណកម្មាការ​បី​រូប​។ គណៈកម្មាការ​បី​រូប នឹងធ្វើ​ការវាយតម្លៃ​យ៉ាង​ល្អិតល្អន់​បំផុត​ពី​ការប្រលង​របស់​ពួកគេ ដោយ​កំណត់​ទៅលើ​បី​លក្ខខណ្ឌ​សំខាន់​ដែលមាន​ដូចជា ការរៀបចំ​ខ្លូន​អោយ​សក្តិសម ទាំង​សម្លៀកបំពាក់ អោយ​សម​សមរម្យ ប្រកបដោយ​អនាម័យ  ការ​បម្រើអោយ​សមស្រប​តាម​ស្តង់ដារ និង សេវាកម្ម​របស់​ហាង  ព្រមទាំង​ល្បឿន​នៃ​ការបម្រើ​សេវាកម្ម ជូន​ដល់​អតិថិជន​របស់​ហា​ង​នំប៉័ង ។ 

 

​បុគ្គលិក​ឆ្នើម​ទាំងបី​រូប​ដែល​ឈ្នះ​រង្វាន់​ពី​កម្ម​វី​ធី​វគ្គ​ផ្តាច់ព្រ័ត្រ​បុគ្គលិក​ឆ្នើម​ហាង​នំប៉័ង ត្រូវ​បានទទួល មេដាយ មាស ប្រាក់ និង​សំរិទ្ធ ព្រមទាំង​ប្រាក់រង្វាន់​លើកទឹកចិត្ត​មួយចំនួន​។ ជាមួយគ្នានេះដែរ​បុគ្គលិក​ដែល​ជាប់​ជាលា​ភី​ឆ្នើម នឹង​ត្រូវបាន​តម្លើង​ដំណែង​បន្ទាប់ពី​ដំនែង​ដែល​ខ្លួន​កំពុងតែ​ប្រតិបត្តិ​ផងដែរ​។​

 

​ជ័យលាភី​បុគ្គលិក​ឆ្នើម​បាន​ទៅ​ក​ញ្ញ ខាន់ ចាន់ធូ ជា​បុគ្គលិក​ដ៏​ឆ្នើម​មួយ​រួប​ពីសា​ខា​ហាង​នំប៉័ង Tous Les Jours    ផ្សារ​សុ​វណ្ណា ខណៈ​ជ័យលាភី​លេខ​២ បាន​ទៅលើ​កញ្ញា មន ស្រី​ទូច បុគ្គលិក​គំរូ​ពី​ហាង​នំប៉័ង Tous Les Jours  សាខា​ផ្សារ​ទំនើប​អេ​អន​។ ឯ​ជ័យលាភី​លេខ​៣​បាន​ទៅលើ​កញ្ញា តិ​ត សូ​ដា​លី​ស ជា​បេក្ខជន​មកពី​សាខា​ផ្សារ​សូរិយា​ផ្ទាល់​។​

 

​ហាង​នំប៉័ង Tous Les Jours   មាន​លក់​នំប៉័ង​គ្រប់​ប្រភេទ និង ភេសជ្ជៈ ជាមួយ​គ្រឿងផ្សំ​ដែលមាន​គុណភាព​ល្អ​បំផុត​ពី​ប្រទេស​កូរ៉េ​។ ហាង​នំប៉័ង Tous Les Jours   ជា​ហាង​នំ​ប៉ុង​ដែល​ប្រើប្រាស់​តែ​ម្ស៉ៅ​នំ​ដែលមាន​គុណភាព​ដាច់​គេ​បំផុត ធានា​ទាំង​រសជាតិ និង​គុណភាព តម្រូវ​គ្រប់​រសជាតិ​និង អារម្មណ៍​ព្រមទាំង​បម្រើសេវា​កម្ម​ល្អ​ដាច់​មុខ​ជូន​ដល់​អតិថិជន​។  ហាង​នំប៉័ង Tous Les Jours   បានចាប់ផ្តើម​បើក​ដំនើរការ​នៅ​ទីក្រុង​ភ្នំពេញ​តាំងពី​ឆ្នាំ​២០១២ ដែលមាន​៨​សាខា​នៅ​ទីក្រុង​ភ្នំពេញ​និង​មួយ​សាខា​នៅ​ទីក្រុង​សៀមរាប​។

http://www.thmeythmey.com/?page=detail&ctype=article&id=39651&lg=kh

1 Comments

    • Avatar
      Matthew Lau
      Jun 1, 2017

      Your bread shop provides delicious bread, but should also provide good service.Yesterday I brought a friend coming from Hong Kong to your Kampuchea Krom branch, he bought a few bread and asked for a paper box to hold the chocolate donut after payment, because he wanted to bring it back for her daughter, however, your workers refused him and said only the customer who bought at least US$5 can have a paper box. My friend bought only US4.83. But I bought some bread for more than US$7.6 so I asked for a paper box. They refused and changed the reason to only providing paper box to certain kind of cake. Hence, we were annoyed for such discrimation.Please respect the customers because I saw a customer can get her paper box because she can speak Khmer.I will send the complaints to your Facebook account if you do not correct your discrimation action.

LEAVE A REPLAY

* Name:
* E-mail: (Not Published)
* Comment:
Type Code