Kampuchea Thmey news: Tous Les Jours​ បង្ហាញ​ជូន​នំប៉័ង និង​នំ​ខេ​ក​រសជាតិ​ថ្មី ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

Kampuchea Thmey news: Tous Les Jours​ បង្ហាញ​ជូន​នំប៉័ង និង​នំ​ខេ​ក​រសជាតិ​ថ្មី ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

Tous Les Jours​ បង្ហាញ​ជូន​នំប៉័ង និង​នំ​ខេ​ក​រសជាតិ​ថ្មី ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

ឥន្ទ្រី​យ៍​ទេព​

31/3/2016 3:04 pm

ភ្នំពេញ ​ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០​ ខែ​មីនា ​ឆ្នាំ​២០១៦​កន្លងទៅនេះ​ហាង​នំប៉័ង​Tous Les Jours​ សាខា​ផ្លូវ​កម្ពុជា​ក្រោម​បាន​ធ្វើការ​បង្ហាញ​ជូន​នូវ​ផលិតផល​នំប៉័ង​និង​នំ​ខេ​ក​ប្រភេទ​ថ្មី​សម្រាប់​អតិថិជន​របស់​ខ្លួន​ដើម្បី​ទិញ​យក​ទៅ​ផ្ញើ​អ្នកមានគុណ​និង​សាច់ញាតិ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ។ នំប៉័ង​ប្រមាណ​ជាង​១០​ប្រភេទ​ និង​នំ​ខេ​ក​៤​ប្រភេទ​ថ្មី​នេះ​ត្រូវ​បាន​ច្នៃ​ឡើង​យ៉ាង​ស័ក្ដិសម​សម្រាប់​តម្រូវការ​របស់​អតិថិជន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ។ទាំង​រសជាតិ​ទាំង​ការ​រចនា​ធានា​ថា​ថ្មី​មាន​រសជាតិ​ប្លែក​ឆ្ងាញ់​ស្របតាម​ការ​ចង់បាន​ និង​ពេញ​និយម​របស់​អតិថិជនហើយ​ផលិតផល​នំ​ប្រមាណ​ជាង​១៤​ប្រភេទ​ដែល​ដាក់​បង្ហាញ​នេះ​បាន​ដាក់​លក់​ជា​ផ្លូវការ​ហើយ​ ចាប់ពី​ថ្ងៃ​ទី​០១​ខែ​មេសា​នេះ​តទៅ​ នៅ​គ្រប់​សាខា​ទាំង​៨​របស់​ហាង​Tous Les Jours​។

ក្នុង​នោះ​ដែល​Tous Les Jours​ក៏​មាន​ការ​ផ្តល់​ជូន​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ ដោយ​ការ​ជាវ​នំ​ប្រភេទ​ណាមួយ​ក្នុងចំណោម​ទាំង​១៤​ប្រភេទ​នេះ​នឹង​ធ្វើ​ការ​ថែម​ជូន​នំ​មួយទៀត​ដោយ​មិន​គិត​ថ្លៃ។អ្នកស្រី​សោភ័ណ​មាន​ទីលំនៅ​ខាងត្បូង​របង​មន្ទីរពេទ្យ​លោកសង្ឃ​រាជធានី​ភ្នំពេញ​ បាន​និយាយ​ថា កន្លងមក​គាត់​ឧស្សាហ៍​ទិញ​នំប៉័ងក៏ដូចជា​នំ​ខេ​ក ​សម្រាប់​ខួបកំណើត​កូនៗ​នៅ​ហាង​Tous Les Jours ណាស់ពីព្រោះ​គាត់​ពេញ​ចិត្តនឹង​រសជាតិ​នំ​ដែល​ផលិត​ឡើង​ពី​ចុងភៅ​នៅ​ហាង​នំប៉័ង​មួយ​នេះ​។ 

អ្នកស្រី​បន្ត​ថាជា​ញឹកញាប់​គាត់​តែងតែ​នាំ​កូនៗ​របស់​មក​អង្គុយលេង ​និង​ញាំ​នំ​នៅ​ហាង​នំ Tous Les Jours ផ្ទាល់​តែម្ដងពីព្រោះ​នៅ​ទីនោះ​មាន​កន្លែង​អង្គុយ​ញាំ​មាន​ម៉ាស៊ីនត្រជាក់​ប្រកបដោយ​ផាសុកភាព​ផង​ដែរ ជាពិសេស​ដូចជា​ថ្ងៃនេះ​គាត់​និង​កូនៗ​របស់​គាត់​ក៏​មាន​ឱកាស​បាន​ភ្លក់​រសជាតិ​នំ​ថ្មីៗ​និង​ការ​បញ្ចុះ​តម្លៃ​ពី​ហាង​នំប៉័ង Tous Les Jours ផងដែរ។

លោក ​ម៉ក់គុលិកា​ អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​ហាង​នំប៉័ង Tous Les Jours បាន​និយាយ​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ Tous Les Jours បានផ្តល់​ជូន​នូវ​កាដូ​យ៉ាង​ពិសេស​ដល់​អតិថិជន​ក្នុង​ការ​ជាវ​នំ​មួយ​ថែម​ជូន​មួយ​ដោយ​មិន​គិតថ្លៃ ​ជា​មួយ​នឹង​ប្រភេទ​នំ​រសជាតិ​ថ្មី​។

Tous Les Jours ទទួល​សិទ្ធិ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​យីន​កុក​ហ្វូ​តខ​ប​ដែល​ជា​ក្រុម​ហ៊ុន​មួយ​តែងតែ​ផ្ដល់​ការ​ហ្វឹកហ្វឺន​បន្ថែម​នូវ​ជំនាញ​ថ្មីៗ​ដល់​ចុងភៅ​ជំនាញ​ក្នុង​ការផលិត​នំប៉័ង និង​នំ​ខេ​ក​ដើម្បី​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​តាំងពី​របៀប​ដុត​នំ អនាម័យ រសជាតិសុវត្ថិភាព ហើយ​ដោយសារតែ Tous Les Jours ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​អតិថិជន​យ៉ាង​ច្រើន​នោះ Tous Les Jours ក៏បាន​ពង្រីក​សាខា​របស់​ខ្លួន​ចំនួន​៨​សាខា​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​មួយ​សាខា​ទៀត​នៅ​ក្បែរ​រង្វង់​មូល​នាគព័ន្ធ​ផ្សារ​ចាស់​ខេត្ត​សៀមរាប​៕ ​

http://kampucheathmey.com/kpt/?p=229619

LEAVE A REPLAY

* Name:
* E-mail: (Not Published)
* Comment:
Type Code